ប្រវត្តិរូបសង្ខេប
ខ្ញុំបាទឈ្មោះ យឺ ហុកហៃ សព្វថ្ងៃរស់នៅភូមិ អាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុង ស្ទឹងសែន
ខេត្ត កំពង់ធំ ។
មុខរបរសព្វថ្ងៃ ធ្វើពិធីករ នៅក្នុងវិទ្យុតន្ត្រី FM 105.3MHz Kg,Thom.
ហើយកំពុងតែសិក្សាបន្តនៅ វិទ្យាស្ថានក្រុងអង្គរ ជំនាន់ទី ១២ ឆ្នាំទី ១ ជំនាញ ធនាគារ និងហិរញ្ញវត្ថុ ។
ស្រុកកំំណើតនៅ ភូមិ
រនាម ឃុំ មានជ័យ ស្រុក សណ្តាន់ ខេត្តកំពង់ធំ ។
E-mail:
[email protected]
,Facebook:
[email protected]
Skype: yeu seanghailonly, phone number:
098 83 45 76/097 78 14 043
យឺ ហុកហៃ
ពាក្យសុភាសិតខ្មែរ
ប្រវត្តិខេត្តកំពង់ធំ
របាំប្រពៃណីខ្មែរ
វិធីធ្វើម្ហូបខ្មែរ
ប្រវត្តិអ្នកប្រាជ្ញ
សុភាសិតខ្មែរ khmer Proverbs
១. កាចឲ្យគេកោត ឆោតឲ្យគេអាណិត
២. កុំអាងថា បើដួលមិនបាច់ច្រាន បើបានមិនបាច់ខំ
៣. កុំគិតរៀនធ្វើមន្ត្រី ស្អប់ខ្ពើមដី នាំឲ្យក្រ ត្រូវរៀនធ្វើកសិករ ទើបមាន ទ្រព្យ ត ទៅខាងក្រោយ
៤. កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់
៥. កុំស្លាប់ដូចពស់ កុំរស់ដូចកង្កែប
៦. ក្តៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ
៧. កុំពត់ស្រឡៅ កុំប្រដៅមនុស្សចាស់
៨. ក្តៅថ្ងៃ មិនដូចក្តៅចិត្ត
៩. កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេ រេរៀនរិៈគិតឲ្យគ្រប់
១០. ក្របីបាត់ទើបធ្វើរបង ពេលប្រឡង ទើបស្វាធ្យាយ ដល់ពេលចេញវេចសំពាយ ទើបដឹងអន្តរាយវិនាសបង់
១១. ត្រកូលសរជាតិ មាយាទសរ ពូជ
១២. ខឹងខុស ខឹងខាត ខឹងសូច
១៣. ខឹងឥតពិចារ នាំខូចការ ខាតប្រយោជន៍ ធម៌ខឹងនាំអសោច ខុស ខាត ខូច ដោយមិនគិត
១៤. ខ័ន្តទាំងឡាយប្រាំជាភាវៈធ្ងន
់ កូនប្រពន្ធ មានខ័ន្តប្រាំ បុគ្គលអ្នកនាំ ភាវៈរងកម្ម
ដោយសារខ័ន្តប្រាំ ត្រួតហើយត្រួតទៀត
១៥. ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ត្រវាអោបភ្នំ
១៦. ខ្មៅចុះឲ្យតែ ស ក្រចុះឲ្យតែមាន
១៧. គិតសិន សឹមគូរ
១៨. គោលឿនសឹក ក ស្រីល្អ សឹកគូទ
១៩
.
គុកនិងសោ ចោរបង្កើត ឪសថឆើត កើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោក
កើតពីកម្ម
២០. គ្នាច្រើនអន្សមខ្លោច គ្នាដូចស្រមោច អន្សមឆៅ
២១. គិតនោះហៅសែនគិត ខ្វះគំនិត គិតមិនចេញ គិតខាតមិនចំនេញ គិតតែចេញ គ្មានគិតចូល
ចំណូលបាត់
២២. ឃាត់កំហឹងប្រឹងអត់ឲ្យបាន ឃាត់ពាលសាមាន្យដោយអជ្ញា បុគ្គលឃាត់ចិត្តចាកទោសា
ប្រសើរថ្លៃថ្លា ក្នុងលោកីយ៍
២៣. ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកីយ៍ ដូចយកអំបោះចងដំរី ពិបាកក្រៃ
គួរវៀរចាកមុន
២៤. ឃ្វាលពពក ឃ្វាលមិនបាន ឃ្វាលចិត្តកល្យាណ ឃ្វាលដោយចិត្តស្មោះ
២៥. ឃ្លាតឆ្ងាយ ណាយចិត្ត
២៦. ឃើញដំរីជុះ កុំជុះតាមដំរី
២៧. ឃ្លានឆ្ងាញ់ ស្រឡាញ់ល្អ
២៨. ឃ្វាលចិត្ត ពិបាកពេកពិត ដូចឃ្វាលពពក
២៩. ឃ្លោកលិច អម្បែងអណ្តែត
៣០. ងប់នឹងប្រុស ខូចព្រហ្មចារីយ៍ ងប់នឹងស្រី ចំណីទុក្ខ
៣១. ងប់នឹងពាក្យសរសើរ គេថាភ្លើ ងប់នឹងពាក្យបង្អាប់ ស្លាប់គំនិត
៣២. ងាប់ដៃងាប់ជើង ថ្កើងជាងងាប់ពាក្យសំដី
៣៣. ងើយស្កក ឪនដាក់គ្រាប់
៣៤. ចងជនលោភដោយឲ្យធនធាន ចងប្រាជ្ញកល្យាណដោយពាក្យសត្វ
ចងអ្នកឆ្មើងឆ្មៃដោយប្រណិប័ត្តិន៍
ចងអ្នកល្ងង់ត្តាត់ដោយការធ្វើតាម
៣៥. ចង់បុណ្យបានបាប ចចើងចង់លាភ រែងបាត់ធន់ទៅ
៣៦. ចង់ដឹងភាពមនុស្សឲ្យសេពគប់ ចង់ដឹងភូមិភពឲ្យទស្សនា ចង់ដឹងពាល-បណ្ឌិត ឲ្យវាចារ
ចង់ដឹងអាត្មាឲ្យអប់រំ
៣៧. ចង់ចេះធ្វើឲ្យល្ងង់ មិនចង់ល្ងង់ឲ្យរៀនហែល
៣៨. ចង់ចេះឲ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កា យកភ្លើងដុតគល់
៣៩. ចង់ឆ្ងាញ
់ឲ្យរកអន្លក់ ចង់ស្រណុក ឲ្យនឿយពីក្មេង
៤០. ចង់ធំឲ្យខំពីតូច បើខ្លាចខូច កុំឆាប់ខឹង កាអ្វីឲ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី
៤១. ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តុណ្ហា អស់កុសល
៤២. ចាញ់ល្បែងអស់ទ្រព្យធន ចាញ់ប្រពន្ធអស់សិរី បើចាញ់ក្តីអស់គ្មានសល់អ្វីឡើយ
៤៣. ចាប ១នៅនឹងដៃ ប្រសើរក្រៃ ជាងចាប ១០នៅចុងឈើ
៤៤. ចាប់ស្លាបព្រា សម្លឹងកាក ចាប់ច្រវាក្វាក សម្លឹងត្រើយ
៤៥. ចាប់ត្រីដៃពីរ តម្រាហាម ចាក់អង្ករយកអង្កាម ហាមមិនឈ្នះអុំទូកឡើងភ្នំ ខំមានៈ បង់ឯព្រះ
ទៅសំពះបាយ៉ាប
៤៦. ចាប់វ័រមួយ រញ្ជួយគ្រប់ដើម
៤៧. ចាស់ដូងចាស់ត្នោត អ្នកគួរកុំឆោត ចាស់បានស៊ីផ្លៃ ចាស់កូនចាស់ចៅ ចាស់ក្រមុំសៅកែ
ចាស់មិនបានស៊ីផ្លៃ
ចាស់ដូចននោងសាញ
៤៨. ចាស់អាងស្លាប់ ពាលអាងកាប់ ក្មេងអាងយំ
៤៩. ចាស់ថានៅស្រុកឲ្យស្រាល់បន្លា អារសាច់ជូនខ្លាកុំខ្លាចស្តាយ យកគាប់យកគុណនិងសណ្តាន
ទើបបានសុខប្រាណ បានដល់ម្តាយ
ឪពុក
៥០. ចិត្តតិចស៊ីត្រីអាំង ចិត្តខ្លាំងស៊ីអំបិល
៥១. ចិត្តជាទេវទត្ត មាត់ជាទេវតា
៥២. ចិញ្ចឹមមនុស្សឲ្យមើលចិត្ត ចិញ្ចឹមសត្វឲ្យមើលចង្កូម
៥៣. ចិត្តស្រីរឹងដូចផ្កាថ្ម បើប្រុសអង្វរ ទន់ដូចសំឡី
៥៤. ចុះទឹកប៉ះក្រពើឡើងលើប៉ះខ្លា ចូលព្រៃប៉ះបន្លា ចូលផ្សារប៉ះប៉ូលីស ហេតុអ្វី?
៥៥. ចូលទូកតាមកំពង់ ចូលស្ទឹងតាមបត់ ចូលស្រុកតាមប្រទេស
៥៦. ចេកស្លាប់ ព្រោះផ្លែ ម៉ែស្លាប់ព្រោះតែកូន ជ្រូកស្លាប់ ព្រោះសាច់
៥៧. ចេះដប់ មិនស្មើអ្នកប្រសប់មួយ
៥៨. ចេះច្បាប់មិនខ្លាចក្តី ចេះវិន័យមិនខ្លាចអប័ត្តិ
៥៩. ចៅហ្វាយមានបុណ្យ ខុនមានស័ក្តិ ចៅហ្វាយអប្បលក្ខណ៍ ខុនធ្លាក់អណ្តូង
៦០. ចំណីឆ្ងាញ់កុំទុកស្អែក ប្រពន្ធល្អគាប់ភ្នែក កុំឲ្យដើរក្រោយ
៦១. ចំនេះវិជ្ជាជាទ្រព្យដ៏ប្រសើរ ចោរលួចក៏មិនបាន ចាយច្រើនរឹតតែចម្រើនឡើង
៦២. ឆ្កែព្រុសមិនដែរខាំ ផ្គរលាន់រអាំ មិនដែលភ្លៀង
៦៣. ឆ្កែខាំឲ្យរកម្ចាស់ គោឆ្កឹៈឲ្យរកនាយ
៦៤. ឆ្ងាញ់កាមញ៉ាមស្អិត ឆ្ងាញ
់សុភាសិត ស្អិតលើសឆ្ងាញ់កាម
៦៥. ឆ្ងាយកាយ ឆ្ងាយចិត្ត
៦៦. ឆ្ងាញ់អ្វី មិនស្មើឆ្ងាញ់ដំណេក
៦៧. ឆ្លុះកញ្ចក់ឲ្យមើលប្រាណ ដាំជើងក្រាន ឲ្យប្រមាណឆ្នាំង
៦៨. ជន្លេនពូជសត្វប្រេត ស៊ីមិនឆ្អែតតាមសំនាង ផែនដីធំអស់យ៉ាង ស៊ីខាងៗ ខ្លាចអស់ដី
៦៩.
ជាងទងស៊ីរងកំបែក ឯជាងដែកហែកនិងដៃ ជាងកន្ត្រៃ សក់កន្រ្ទើង
៧០. ដាំស្លខ្ជះខ្ជាយ បង់ខាតមិនស្តាយ មិនស្តាប់មេបា ឃើញប្រុសក្រឡេក តម្រេកតុណ្ហា
សម្តែងមាយាទកិច្ចកល្ប
៧១. ជួញជិតជាជាងជួញឆ្ងាយ ជួញរាងអាយ ចិញ្ចឹមប្អ
ូនស្រី ជួញខាតកុំគិតខាន
បើចង់បានកុំខ្លាចខាតបង់ ខ្លាចបាត់ឲ្យផ្ចិតផ្ចង់
ប្រុងថែទាំឲ្យមាំមួន
៧២. ជ្រងោប៉ុនគល់ មិនយល់ប៉ុនសក់
៧៣. ឈឺយកដំរីបន់ ពេលស្រន់ យកពងមាន់ថ្វាយ
៧៤. ឈើកោងវរព័ន្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត
៧៥. ឈើផ្លែចាញ់ស្លឹក ត្រីច្រើនសន្ធឹក ទឹកល្អក់
៧៦. ឈ្មួញទឹកពិតពឹងទូក ឯឈ្មួញគោកពិតពឹងរទេះ សំណាងពឹងចំនេះ ប្រាជប្រាយចេះ ពឹងគម្ពីរ
៧៧. ឈ្នះអ្នកខ្ពស់ដោយលុតក្រាប ឈ្នះអ្នកទាបដោយឲ្យទាន បំបែកសាមគ្គី ឈ្នះអ្នកក្លាហាន
ឈ្នះអ្នកស្មើប្រាណ ដោយតស៊ូ
៧៨. ញញឹមស្មើនឹងសើចស្ទើរ ចំពោះសំដីពីរោះ ចូរប្រយ័ត្ន!
៧៩. ញញួរប្រើកើត ព្រោះមានដង អ្នកផងបានខ្ពស់ព្រោះអ្នកធំ ដូចពេជ្រមានមាសស្រោបរុំ
ទើបបានឧត្តមស្គាល់ថាពេជ្រ
៨០. ញ្ញាត្តិនិងមិត្ត បើញ្ញាត្តិមិនគិត មិត្តប្រសើរជាង
៨១. ញឹកពេកដំរីចេញរួច ជាលភ្នែកក្រួច ដាក់ទឹកមិនលិច
៨២. ញៀននឹងលាភ ថោកទាបដូចសត្វ
៨៣. ដើរឲ្យមានបី ស្រដីឲ្យមានបួន
៨៤. ដល់ត្រើយ សើយគូថ
៨៥. ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា
៨៦. ដើរលេងផ្ទះគេទោះជិតឆ្ងាយ គេហៅឆីបាយឲ្យខំអត់ អង្ករគេដាំមានកំនត់ឲ្យល្មមតែមាត់កូនគេ
៨៧. ដេកលក់បាត់ខ្លាច ស៊ីឆ្អែតបាត់ឃ្លាន
៨៨. ដេកកុំដំងើច គេក្រកុំសើច គេភ័យកុំហ៊ោរ ទោះខឹងប៉ុន្មានធ្វើជាឲ្យគួរតឹងគិតឲ្យធូរ
យូរគិតឲ្យឆាប់
៨៩. ដំនេកដេកជាខ្នាត ឲ្យសំអាតសំអាងជា ទើបទេវតាចំរើនសុខសិរីសួស្តី
៩០. ដំបៅមិនឈឺ កុំយកឈើចាក់
៩១. ដំដែកទាន់នៅក្តៅ ប្រដៅមនុស្ស ទាន់នៅក្មេង
៩២. ឋិតនៅក្នុងគុក ស្រនុកជាងរស់នៅក្នុងអំណាចនៃស្រីប្រច័ណ្ឌ
៩៣. ឍៀមរ៉ាប្រែថា
សត្វ ហង្ស មានរូបរាងខ្ញង់ប្រសើរឯក ដូចបណ្ឌិតចេះដឹងអនេក ឯ សត្វក្អែក
ដូចជាមនុស្សល្ងង់
៩៤. ត្រកូលសជាតិ
មាយាទ ស ពូជ
៩៥. តក់ៗពេញបំពង់ ឆង់ៗ កំពប់អស់
៩៦. តូចមានពឹសពិត ធំឥតគំនិតឥតទាំងខ្លឹមសារ ដូចថ្នាំវិសេស ពូកែអស្ចារ្យទោះតិចយ៉ាងណា
ជាសះជម្ងឺ
៩៧. ត្រូវដឹងប្រមាណ អាហារដែលបាន បរិភោគរាល់ថ្ងៃ ទោះមានតិចច្រើនចេះគិតសំចៃ
គ្រប់គ្រាន់សព្វថ្ងៃ ទើបបានសុខសាន្ត
៩៨. ថ្លៃឬកមាយាទ ថ្លៃគ្មានអ្វីប្រៀប
៩៩. ថ្លៃមាសថ្លៃពេជ្រ មិនមែនថ្លៃផ្តាច់ នោក្នុងលោកីយ៍ ថ្លៃឬកមាយាទថ្លៃពិសី ថ្លៃឥតមានអ្វី
ប្រៀបផ្ទឹមសើបាន
១០០. ទន្លេ ១០ មិនស្កប់សមុទ្រ ១
១០១. ទឹកហូរមិនដែលហត់ ប្រុសស្បថ កុំឲ្យ ជឿ
១០២. ទៅឆ្ងាយឲ្យគេអានិត នៅជិតឲ្យគេស្រឡាញ
់
១០៣. ទាញស្លាបព្រាខ្វោក សម្លឹងកាក ទាញច្រវាខ្វាក សម្លឹងត្រើយ
១០៤. ទៀងមិនឈ្នះទ័ល កល្បមិនឈ្នះគិត ស្នេហ៍មិនឈ្នះស្និទ្ធិ ឬទ្ធិមិនឈ្នះរោគ
១០៥. ទាហានថ្កើងត្បិតសឹក ធ្វើស្រែត្បិតទឹក ត្រេកពលត្បិតបាយ សិស្សមានប្រជ្ញា
ត្បិតគ្រូជេរស្តីដុំវាយ ពលជាត្បិតនាយ
ព្រិលប្រើខះខំ
១០៦. ទឹកត្រជាក់ ទើបត្រីវាកុំ
១០៧. ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី
១០៨. ទុកចោលវាចាស់ ប្រើណាស់វាថ្មី
១០៩. ទ្រព្យគង់ត្បិតស្រីសំចៃទុក ផ្ទះធំស្រណុក ត្បិតភរិយាជា
១១០. ទ្រព្យច្រើនរែងព្រួយរក្សា ទ្រព្យតិចសោធណា រែងព្រួយនឹកគិត
១១១. ទ្រព្យច្រើនឲ្យគេខ្ចីទៅ តំរិះចេះនៅតែក្នុងក្បួន ដូចប្រពន្ធនៅឆ្ងាយខ្លួន ដល់ជូនត្រូវការ រអាចិត្ត
១១២. ទ្រព្យកើតក្រោយភរិយា បើរើសភរិយាឲ្យមើលមាយាទ ក្រទ្រព្យមាសប្រាក់ បញ្ញាឆ្លាត
ហៅមានតាមខ្នាត គង់ពកស្នែង
១១៣. ធម្មជាតិ ជ្រៃ បញ្ញើក្អែក ទំលើមែកនៃព្រឹកព្រៃ ជញ្ជក់យកសេ ឥតប្រណីទាល់តែក្សិណក្ស័យ
វិនាសបង់
១១៤. ធ្ងន់អម្រែកជួយគ្នាបាន ធ្ងន់ជម្ងឺក្នុងប្រាណ ជួយមិនបានឡើយ
១១៥. ធ្វើស្រែ ទាន់ក្តៅដី ស្រឡាញ់ស្រី ទាន់ក្តៅចិត្ត
១១៦. ធ្វើស្រែឲ្យមើលស្មៅ ទុកដាក់កូនចៅ ឲ្យមើលផៅសណ្តាន
១១៧. ធ្វើស្រែយកស្រូវ គាបអំពៅ យកស្ករជាតិ បុគ្គលជួយយើង ខំសង្វាតកំរៃតាមខ្នាត មិនទនេ
១១៨. ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ
១១៩. ធ្វើអ្វីធ្វើឲ្យហើយ កុំទុកឡើយ បង្កើតកេរ្តិ៍
១២០. នាងរត់រកអ្នក មេខាតលក្ខិណ៍ រត់រកអាកំបាក់អន្សា ជំទាវគូនឹងឧកញ្ញ៉ា ក្សត្រីនិងទេពកញ្ញា
រត់រកមហាក្សត្រ
១២១. នារីជួយជាតិ បង្ករវិវាទ បង្ហិនឲ្យខ្លាច ប្រកាន់អំនួតប្រកួតអំនាច ប្រតឹងឲ្យកាច ប្រកាន់ពង្សារ
១២២. បុរសបង្អួតស្នាដៃ ស្ត្រីបង្អួតសម្រស់
១២៣. និយាយយប់ ផ្ទប់ព្រៃ និយាយថ្ងៃ ថ្ងៃមានត្រចៀក
១២៤. នៅផ្ទះមា្តយទីទៃ នៅព្រៃ ម្តាយតែមួយ
១២៥. នៅជិតសប្បុរស បានុខទាំងអស់ ឥតមានភិតភ័យ
នៅជិតជនពាល មានតែចង្រៃ ព្រួយចិត្ត
រាល់ថ្ងៃ មិនបានក្តីសុខ
១២៦. បក្សាសប្បាយនឹងភាល័យ សត្វក្នុងព្រៃសប្បាយនឹងប្រឹក្សា សេដ្ឋីសប្បាយនឹងទ្រព្យា
សប្បុរិសា សប្បាយនឹងព្រះធម៌
១២៧. ប្រុសសោភ័ណដោយវិជ្ជា ស្រីសោភា ដោយចរិយា
១២៨. បើល្ងង់កុំធ្វើចេះ ក្រែងទាល់តម្រិះ ប្រទះក្តីអន្តរាយ
១២៩. បើចេះឯង ឲ្យក្រែងចេះគេ
១៣០. បើសឹកស្តាយភ្នួស បើបួសស្តាយស្នេហ៍
១៣១. ព្យាយាមគង់តែបានសម្រេច
១៣២. ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យយក
១៣៣. ពាក្យផ្អែមជាថ្នាំពុលសាហាវបំផុត ពាក្យល្វីងជូរចត់ ជាឪសថទិព្វវិញ
១៣៤. មនុស្សនឹងប្រាក់ យក្សនឹងសាច់ ឆ្កែនឹងអាចម៍ ស្តេចនឹងរាជ្យ
១៣៥. មនុស្សស្លាប់នឹងប្រាក់ សត្វស្លាប់នឹងអន្ទាក់ យក្សស្លាប់នឹងចំណី
១៣៦. មានសោភ័ណ្ឌឥតវិជ្ជា ដូចផ្លែល្វា ល្អតែក្រៅ
១៣៧. ស្រីសដូចចាន មាយាទមិនបាន ដូចឆ្កែក្រោមផ្ទះ
១៣៨. ស៊ូចង្អៀតផ្ទះ កុំឲ្យតែចង្អៀតចិត្ត
១៣៩. ស្រីខ្មៅដូចក្តិតអំបែង ចេះតុបចេះតែង ប្តីលែងមិនរួច
១៤០. មនុស្សគេយកសំដី ដំរីគេយកភ្លុក
១៤១. សន្សឹមៗកុំបំបោល ក្រែងមិនដល់ ដូចប្រាថ្នា
១៤២. សម្លច្រើនគ្រឿង ច្រើនឆ្ងាញ់ពិសា កូនច្រើនបា ច្រើនមានកំណើតូក
១៤៣. ស៊ូស្លាប់បា កុំឲ្យស្លាប់មេ ស៊ូលិចទ
ូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ
១៤៤. សំនាបយោដី ស្រីយោងប្រុស ពូថៅយោងអុស ច្រមុះ យោងថ្ពាល
់
១៤៥. អូសទូក កុំឲ្យល្អាន ចាប់ត្រីបាន កុំឲ្យល្អក់
១៤៦. អ្នកប្រាជ្ញចុះរណ្តៅ អ្នកខ្លៅឡើងឋានសួត៌
១៤៧. អណ្តាតជាអាទ៍កន្លង បានសុខទុក្ខផង ក៏ព្រោះអណ្តាត
១៤៨. អាក្រក់ចុះ ឲ្យតែល្អ ក្រក្រចុះ ឲ្យតែមាន
១៤៩. អាចារ្យ ប្រែជាអាចោរ ខ្លួនទុំមែកពោធិ៍ស៊ីផ្លែជ្រៃទុច្ចរិត នាំខ្លួនអប្រិយ
អាស្រ័យសុច្ចរិតកើតសុខា
១៥០.
អាវែក គេស៊ីក្រោមកែ នៅតែមិនដឹងខ្លួន
១៥១.
អង្គុយហួសស័ក្តិ ស្រដីហួសថ្នាក់ បង់បោយហួសស្មា កុំមើលប្រមាណ នឹងប្រាណអាត្មា
ហាហួសចង្កា ថាហួសសេចក្តី ៕
សូមអរគុណច្រើន!