ប្រវត្តិខេត្តកំពង់ធំ
SKU:
$0.00
Unavailable
per item
ខេត្តកំពង់ធំ ជាខេត្តមួយនៃ ប្រទេសកម្ពុជា។ ខេត្តកំពង់ធំមានទីរួមខេត្តឈ្មោះក្រុងកំពង់ធំ ដែលជាទីក្រុងមួយ មានទេសភាពដ៏ល្អប្រណីត គួរអោយចាប់ចិត្ត ស្ថិតនៅតាមបណ្តោយនៃច្រាំង ស្ទឹងសែន ។កំពង់ធំ គឺជាខេត្ត មួយដែលស្ថិតនៅចំកណ្តាលលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១៣ ៨១៤គីឡូម៉ែតការេ ហើយបែងចែកជា៨ក្រុង/ស្រុក ៨១ឃុំ/សង្កាត់ និង ៧៣៤ភូមិ[២]។ ខេត្តកំពង់ធំជាខេត្តមានផ្ទៃដីធំទី២នៅ ប្រទេសកម្ពុជា។ ក្រុមប្រាសាទសំបូរព្រៃគុហ៍ ដែលសរុបមានប្រមាណជិតពីររយប្រាសាទផ្សេងទៀតមានសារៈសំខាន់ណាស់សំរាប់ការសិក្សាអំពីអារ្យធម៌ខ្មែរ មុនសម័យអង្គរ ។ ក្រុមប្រាសាទទាំងនេះមានការទាក់ទាញទេសចរណ៍ និងអ្នកស្រាវជ្រាវដូចជាប្រាសាទ ដទៃទៀតក្នុងតំបន់អង្គរដែរ ហើយដែលត្រូវាបានគេចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលបានទៅ ទស្សនាផ្ទាល់ ។ ជាពិសេសនៅពេលបានទៅកំសាន្តហើយៗបានស្នាក់នៅ១យប់ ឬពីរយប់ជាមួយ ប្រជាជននៅទីនោះ ជាពិសេសនៅភូមិកំពង់ឈើទាលនាមាត់ស្ទឹងសែន ។ នោះគឺ ផ្ទះស្នាក់ Homestay របស់សហគមន៍នៅទីនោះ។ ទំនាក់ទំនងទូរស័ព្ទ ០៧៨ ៣២៨ ៣៣៣ ខេត្តនេះ មានបណ្តាញផ្លូវជាតិលេខ៦ ភ្ជាប់ពី ក្រុងភ្នំពេញ ទៅ ខេត្តសៀមរាប ហើយ មានផ្លូវបំបែកទៅ ខេត្តព្រះវិហារ តាមរយះផ្លូវជាតិលេខ៦៤ ដែលមានចំងាយ ១២៦ គីឡូម៉ែត។